|

|
អង្គរជាទីប្រជុំរមណីយដ្ឋានប្រវត្តិសាស្ត្រល្បីៗ មានបន្ទាយស្រី អង្គរវត្ត និងភ្នំគូលេនជាដើម ។
នេះមានន័យថាអង្គរជាអារ្យធម៌មួយតកេរ្តិ៍តំណែលពីដូនតាយើងមកផង
ជាផ្ទៃភូមិសាស្ត្រមួយដែលពោរពេញដោយបេតិកភណ្ឌផង
ព្រមទាំងជារយៈពេលប្រវត្តិសាស្ត្រដ៏វែងផង ។
មរតកគ្មានអ្វីផ្ទឹមនេះដិតក្នុងអត្តសញ្ញាណខ្មែរមិនរង្គោះរង្គើរឡើយមកទល់បច្ចុប្បន្ន ។
ការវិវត្តន៍ទៅអនាគតក៏ត្រូវពឹងផ្អែកលើមូលដ្ឋាននេះ ។
ដូច្នោះហើយកាតព្វកិច្ចរបស់ខ្មែរគ្រប់រូបគឺយល់ដឹងនិងការពារមរតកអង្គរឲ្យបានយូរអង្វែងទៅមុខ ។ |
 |
| ត្រឡប់ទៅលើ |
|