prix_services
 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

អាជ្ញាធរអប្សរា
លេខ ០៦៥/១២​ រប.ថស

 

តារាងស្ដីពីថ្លៃសេវាដែលកំពុងអនុវត្តដោយអាជ្ញាធរអប្សរា

ដើម្បីឲ្យការផ្ដល់ថ្លៃសេវាលើការស្នើសុំរៀបចំពិធីទទួលទានអាហារ និងសម្ដែងសិល្បៈ ការថតរូបភាព ថតវីដេអូ​ ថតភាពយន្តរឿង និងការអនុញ្ញាតឲ្យចេញ-ចូលរមណីយដ្ឋានអង្គរ ជូនអ្នកប្រើប្រាស់សេវាប្រកបដោយតម្លាភាព អាជ្ញាធរអប្សរាសូមកំណត់ថ្លៃសេវាដូចខាងក្រោម ៖
ល.រ ប្រភេទសេវា ថ្លៃសេវា
I

ការរៀបចំពិធីទទួល
ទានអាហារ​និងសម្ដែង
សិល្បៈក្នុងឧទ្យានអង្គរ

ថ្លៃសេវាសម្រាប់
ទីភ្នាក់ងារទេសចរណ៍

ថ្លៃសេវាសម្រាប់សណ្ឋាគារេ
ប្រាសាទបាយ័ន ក្រោម ៥០នាក់ ១៩២០ ដុល្លារ ក្រោម ៥០នាក់​ ២៤០០​ ដុល្លារ
ពី ៥១​នាក់ដល់ ១០០នាក់ ៣១ ដុល្លារ/នាក់ ពី ៥១​ នាក់ដល់ ១០០​ នាក់ ៣៨ ដុល្លារ/នាក់
ពី ១០១​នាក់ដល់ ១៥០នាក់ ២៧ ដុល្លារ/នាក់ ពី​ ១០១ នាក់ ដល់ ១៥០នាក់ ៣៥ ដុល្លារ/នាក់
ពី ១៥១ នាក់ ដល់ ៤០០នាក់ ២៥ ដុល្លារ/នាក់ ពី ១៥១ នាក់ដល់ ៤០០ នាក់ ៣៣ ដុល្លារ/នាក់
ពី ៤០១ នាក់ទៅ ២៣ ដុល្លារ/នាក់ ពី ៤០១ នាក់ទៅ ៣១ ដុល្លារ/នាក់
ប្រាសាទប្រែរូប ក្រោម ៥០នាក់ ១៨០០ ដុល្លារ ក្រោម ៥០នាក់ ២១៦០ ដុល្លារ
ពី ៥១​នាក់ដល់ ១០០នាក់ ២៩ ដុល្លារ/នាក់ ពី ៥១​នាក់ដល់ ១០០នាក់ ៣៥ ដុល្លារ/នាក់
ពី ១០១​នាក់ដល់ ១៥០នាក់ ២៥ ដុល្លារ/នាក់ ពី ១០១​នាក់ដល់ ១៥០នាក់ ៣១ ដុល្លារ/នាក់
ពី ១៥១ នាក់ ដល់ ៤០០នាក់ ២៣ ដុល្លារ/នាក់ ពី ១៥១ នាក់ ដល់ ៤០០នាក់ ២៩ ដុល្លារ/នាក់
ពី ៤០១ នាក់ទៅ ២២ ដុល្លារ/នាក់ ពី ៤០១ នាក់ទៅ ២៨ ដុល្លារ/នាក់
- ទីលានជល់ដំរី
- ប្រាសាទធម្មនន្ទ
- ប្រាសាទភិមានអាកាស​
ក្រោម ៥០នាក់ ១៤៤០​ ដុល្លារ​ ក្រោម ៥០នាក់ ១៨០០ ដុល្លារ
ពី ៥១​នាក់ដល់ ១០០នាក់ ២៣ ដុល្លារ/នាក់ ពី ៥១​នាក់ដល់ ១០០នាក់ ២៩ ដុល្លារ/នាក់
ពី ១០១​នាក់ដល់ ១៥០នាក់ ២០ ដុល្លារ/នាក់ ពី ១០១​នាក់ដល់ ១៥០នាក់ ២៦ ដុល្លារ/នាក់
ពី ១៥១ នាក់ ដល់ ៤០០នាក់ ១៩ ដុល្លារ/នាក់ ពី ១៥១ នាក់ ដល់ ៤០០នាក់ ២៤ ដុល្លារ/នាក់
ពី ៤០១ នាក់ទៅ ១៧ ដុល្លារ/នាក់ ពី ៤០១ នាក់ទៅ ២៣ ដុល្លារ/នាក់
ប្រាសាទក្រវ៉ាន់ ក្រោម ៥០នាក់ ១២០០ ដុល្លារ ក្រោម ៥០នាក់ ១៥៦០ ដុល្លារ
ពី ៥១​នាក់ដល់ ១០០នាក់ ១៩ ដុល្លារ/នាក់ ពី ៥១​នាក់ដល់ ១០០នាក់ ២៥ ដុល្លារ/នាក់
ពី ១០១​នាក់ដល់ ២០០នាក់ ១៧ ដុល្លារ/នាក់ ពី ១០១​នាក់ដល់ ២០០នាក់ ២២ ដុល្លារ/នាក់
- ប្រាសាទបន្ទាយសំរ៉ែ
- ខ្លោងទ្វារខាងកើតអង្គរធំ
ក្រោម ៥០នាក់ ១០៨០ ដុល្លារ ក្រោម ៥០នាក់ ១៣២០ ដុល្លារ​
ពី ៥១​នាក់ដល់ ១០០នាក់ ១៧ ដុល្លារ/នាក់ ពី ៥១​នាក់ដល់ ១០០នាក់ ២១ ដុល្លារ/នាក់
ពី ១០១​នាក់ដល់ ២០០នាក់ ១៥ ដុល្លារ/នាក់ ពី ១០១​នាក់ដល់ ២០០នាក់ ១៨ ដុល្លារ/នាក់
II ការថតរូបភាព ថតវីដេអូ និងថតភាពយន្តរឿងនៅក្នុងឧទ្យានអង្គរ
និងតំបន់ផ្សេងទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
ថ្លៃសេវា
ការថតរូបភាពក្នុងសំលៀកបំពាក់អាពាហ៍ពិពាហ៍ ក្នុងឧទ្យានអង្គរ និងតំបន់ផ្សេងទៀតដែល
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ទុកជាអនុស្សាវរីយ៍ សម្រាប់ជនបរទេស
២០០ ដុល្លារ /១ថ្ងៃ
ការថតរូបភាព ថតវីដេអូក្នុងឧទ្យានអង្គរ និងតំបន់ផ្សេងស្ថិតនៅក្រោមការគ្រប់គ្រងរបស់
អាជ្ញាធរអប្សរាទុកជាឯកសារ ផ្សព្វផ្សាយ និងធ្វើពាណិជ្ជកម្ម

- ពី ៤០០ ដុល្លារ ទៅ ១០០០ ដុល្លារ/១ថ្ងៃ (សម្រាប់ផ្សព្វផ្សាយ)
- ពី ១០០០ ដុល្លារទៅ
(សម្រាប់ពាណិជ្ជកម្ម)

ការថតវីដេអូ និងថតភាពយន្តរឿងនៅក្នុងឧទ្យានអង្គរនិងតំបន់ផ្សេងទៀតស្ថិតនៅក្រោម
ការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
- ៤០០ ដុល្លារ/១ថ្ងៃ
(សម្រាប់វីដេអូ និងភាពយន្តរឿងខែ្មរ)
- ពី ១០០០ ដុល្លារទៅ ៣០០០ ដុល្លារ/១ថ្ងៃ (សម្រាប់ភាពយន្តបរទេស
ខ្នាតខ្លី និងខ្នាតមធ្យម)
- ពី ៣០០០ ដុល្លារ ទៅ ១០០០០ ដុល្លារ/១ថ្ងៃ (សម្រាប់ភាពយន្តបរទេសខ្នាតវែង)
III ការចេញ-ចូលរមណីយដ្ឋានអង្គរ ថ្លៃសេវា
ការចេញ-ចូលរមណីយដ្ឋានអង្គរសម្រាប់ Tour Leader ៣០ ដុល្លារ/៣ខែ​
១០ ការចេញ-ចូលរមណីយដ្ឋានអង្គរសម្រាប់អ្នកសិក្សាស្រាវជ្រាវដែលមាន
ទំនាក់ទំនងការងារក្នុងរមណីដ្ឋានអង្គរ
៤០ ដុល្លារ/១ឆ្នាំ

បញ្ជាក់​ ៖

១- សម្រាប់ការរៀបចំពិធីសម្តែងសិល្បៈដោយពុំមានការទទួលទានអាហារ ត្រូវបានបញ្ចុះថ្លៃ៥០ភាគរយ (៥០%)
២- សម្រាប់ការសម្តែងសិល្បៈ ដោយមានភេសជ្ជៈ ឬអាហារសម្រន់ត្រូវបានបញ្ចុះថ្លៃ៣០ភាគរយ (៣០%)
៣- សម្រាប់ការទទួលទានភេសជ្ជៈ ឬអាហារសម្រន់ដោយពុំមានការរៀបចំពិធីសម្តែងសិល្បៈត្រូវបានបញ្ចុះថ្លៃ៣០ភាគរយ (៣០%)
៤- អតិថិជនទាំងអស់ ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ត្រូវបង់ថ្លៃសេវាតាមការកំណត់ខាងលើនេះ លើកលែងតែករណីដែល​​​មាន​ការ អនុគ្រោះ ថ្លៃសេវាពីប្រធានអាជ្ញាធរអប្សរា
៥- អតិថិជនត្រូវបង់ថ្លៃសេវាតាមការកំណត់ដោយកិច្ចសន្យា ដែលមានការចុះហត្ថលេខាពីអគ្គនាយកអាជ្ញាធរអប្សរា
៦- ការស្នើសុំរៀបចំពិធីក្រៅពីទីតាំងកំណត់ខាងលើ បើអាជ្ញាធរអប្សរាយល់ឃើញថាអាចអនុញ្ញាតជូនបាន អាជ្ញាធរអប្សរានឹងយកថ្លៃសេវាប្រហាក់ ប្រហែលតាមប្រាសាទណាមួយ
៧- ការស្នើសុំហួសរយៈពេលកំណត់ក្នុងការទទួលពាក្យត្រូវបង់ ៥០ភាគរយ (៥០%) បន្ថែមលើថ្លៃសេវាដែលបានកំណត់
៨- ថ្លៃសេវាថតប្រែប្រួលទៅតាមទំហំ និងកម្មវត្ថុនៃការថត
៩- ការស្នើសុំសេវាខាងលើត្រូវតម្កល់ប្រាក់ទុកមុនចំនួន២០ភាគរយ (២០%) ក្នុងករណីក្រុមហ៊ុនមានបំណងលុបការស្នើសុំក្រោយពីការដាក់ពាក្យរួច នោះក្រុមហ៊ុនត្រូវប្រគល់ប្រាក់តម្កល់ទុកមុន ជូនអាជ្ញាធរអប្សរា
១០- ក្រៅពីថ្លៃសេវាដែលមានចែងនៅក្នុងកិច្ចសន្យា ពុំមានការបង់កម្រៃសេវាណាមួយឡើយ
១១- ការបង់ថ្លៃអនុគ្រោះជូនតែចំពោះ Tour Leader ដែលមានស្នាដៃក្នុងការបំពេញការងារ និងមានឈ្មោះក្នុងបញ្ជីដែលមានការសម្រេចពីអាជ្ញាធរអប្សរា។

សៀមរាប ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២
អគ្គនាយកអាជ្ញាធរអប្សរា


ប៊ុន ណារិទ្ធ

ត្រឡប់ទៅលើ