គោលគំនិតរៀបចំ សារមន្ទីរ កុលាលភាជន៍អង្គរ នៅភូមិតានី
សារ
មន្ទីរជាសំណង់រឹងមាំ អាចធានាសុវត្ថិភាពនៃវត្ថុសិល្បៈបាន ។
សំណង់នេះ ធ្វើឡើងតែមួយជាន់ផ្ទាល់ដី និងមានផ្ទៃ ១៥០
ម៉ែត្រក្រឡា ។ ស្ថាបត្យករ ឃួន ឃុននាយ និងសហការី
បានច្នៃយករាងរៅពងក្រពើនៃឡ "ក៦" ដែលនៅក្បែរនោះ
មកពង្រីកជាប្លង់សារមន្ទីរតែម្តង ។ អគារមានដំបូលកន្តាំងមួយខ្នង
ប្រក់ដោយក្បឿងស្រកាលិញពណ៌ក្រហម ដូចគ្នានឹងសំណង់ខ្មែរបុរាណដែរ ។
ការ
រៀបចំផ្ទៃខាងក្នុងសម្រាប់ដាក់តាំងវត្ថុសិល្បៈ
ជាភារកិច្ចរបស់វិទ្យាស្ថានណារ៉ា ដែលដឹកនាំដោយលោកបណ្ឌិត
ស៊ូគីយ៉ាម៉ា ហ៊ីរ៉ូស៊ី ដោយមានការចូលរួមពីលោក អ៊ា ដារិទ្ធ ផង ។
ក្នុងសារមន្ទីរនេះ នឹងរៀបចំឲ្យមានបន្ទប់មួយ សម្រាប់ការស្រាវជ្រាវអំពីកុលាលភាជន៍ខ្មែរដែរ ។
គួរកត់
សំគាល់ថា មុននឹងសម្រេចយកទីតាំងសាងសង់សារមន្ទីរនោះ
ក្រុមអ្នកបុរាណវិទូអាជ្ញាធរអប្សរា (លោក ខៀវ ច័ន្ទ និងលោក ហេង
សុខា) បានសហការជាមួយវិទ្យាស្ថានណារ៉ា (អ្នកស្រី លឿង រ៉ាវត្តី លោក
ឡាំ សុភ័ក្ត និងលោក សុខ កែវសុវណ្ណារា) ធ្វើកំណាយយ៉ាងល្អិតល្អន់
ដើម្បីជៀសវាងការប៉ះពាល់ទាំងឡាយ ដែលអាចកើតមាន ។
ការ
រៀបចំសាងសង់សារមន្ទីរ កុលាលភាជន៍អង្គរ នៅភូមិតានី
តម្រូវឲ្យមានចំណាយសរុបចំនួន ៧៤,៧៦៦ដុល្លារអាមេរិក
ដែលក្នុងនេះរដ្ឋាភិបាលជប៉ុន បានជួយជ្រោមជ្រែងចំនួន ៣៧,៣៩១
ដុល្លារអាមេរិក ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
បានចំណាយថវិកាបំពេញឲ្យគ្រប់ចំនួន គឺ ៣៧,៣៧៥ ដុល្លារអាមេរិក
ដោយមិនទាន់គិតថវិកាមួយចំនួនទៀត សម្រាប់សង្ហារិម បរិក្ខារ សម្ភារៈ
ឧបករណ៍ដើម្បីតាំងពិព័រណ៍ក្នុងសារមន្ទីរ
និងកិច្ចការរៀបចំផ្លូវថ្នល់ និងសួននៅបរិវេណសារមន្ទីរ ។ |