សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ
សារមន្ទីរបុរាណវិទ្យាដំបូងបំផុត លើទឹកដីអង្គរ |
អាស័យដ្ឋាន ៖ ភូមិបឹងដូនប៉ា ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទ : ០៦៣ ៣៣ ៩០០ ៨១
ទូរសារ : ០៦៣ ៩៦ ៤៨ ១៩ |
បើកជូនភ្ញៀវទស្សនាចាប់តាំងពីខែមករា ឆ្នាំ២០០៨
- បើកពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច
- សំបុត្រចូលទស្សនាលក់ជូនត្រឹមម៉ោង ៤ និង ៣០នាទីល្ងាច
- បិទរាល់ថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិផ្សេងៗ
|
តម្លៃសំបុត្រ ៖
- ភ្ញៀវខ្មែរ : ១០០០ រៀល
- ភ្ញៀវបរទេស : ៣ ដុល្លារអាមេរិក
- កុមារក្រោមអាយុ ១២ឆ្នាំ ចូលទស្សនាដោយឥតគិតថ្លៃ
- ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធ ចូលទស្សនាដោយឥតគិតថ្លៃ
- ភ្ញៀវខ្មែរ ចូលទស្សនាដោយឥតគិតថ្លៃ រាល់ថ្ងៃសៅរ៍ដើមខែ
|
|
| លោកអ្នកដែលមកទស្សនាសារមន្ទីរនេះ អាចមើលឃើញព្រះភក្រ្កនៃព្រះពុទ្ធរូប និងស្នាមញញឹមយ៉ាងស្រទន់ហាក់និយាយមកកាន់យើង ។ ព្រះពុទ្ធរូបទាំងនេះប្រសូត្រចេញពីការបួងសួងរបស់មនុស្សជាច្រើន ហើយបានបង្កប់នូវការឲ្យពរទាំងឡាយផ្តាំផ្ញើមកយើងទាំងអស់គ្នានាជំនាន់នេះ ។ ខ្ញុំសប្បាយចិត្តណាស់ ប្រសិនបើយើងម្នាក់ៗ ទទួលបានថាមពលដែលសាយចេញពីព្រះពុទ្ធរូបទាំងនេះ ។ (សាស្រ្តាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា, ប្រទេសជប៉ុន) |
 |
សារមន្ទីរនេះកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍រវាងអាជ្ញាធរអប្សរា និងសាកលវិទ្យាល័យសូហ៊្វីយ៉ាដោយមូលនិធិនៃ ក្លឹប ១% របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីតម្កល់វត្ថុបុរាណដែលបានរកឃើញ ក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា។
នៅឆ្នាំ ២០០០ និង២០០១ សាកលវិទ្យាល័យសូហ្វ៊ីយ៉ានិងបុរាណវិទូខ្មែរបានធ្វើកំណាយសិក្សាស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី ហើយបានប្រទះឃើញរូបចម្លាក់ចំនួន ២៧៤ បំណែកដែលកប់ក្នុងរណ្តៅតែមួយ ។ រូបចម្លាក់ទាំងនេះជាភស្តុតាងបញ្ជាក់ពីព្រឹត្តិការណ៍មួយនៃព្រះពុទ្ធសាសនា នាសម័យអង្គរ ។ |
 |
 |
| |
ស្វែងយល់ពីវត្ថុបុរាណក្នុងសារមន្ទីរ
- លោកអ្នកនឹងទទួលបានការពន្យល់ជាភាសាខ្មែរ និងអង់គ្លេសពីមគ្គុទ្ទេសក៏ដែលបានបញ្ចប់បរិញ្ញាប័ត្របុរាណវិទ្យា ។
- ស្វែងយល់អំពីពុទ្ធបដិមាក្នុងសម័យកាលខុសៗគ្នា ដែលឆ្លុះបញ្ចាំងពីការវិវត្តន៍នៃសិល្បៈព្រះពុទ្ធសាសនាខ្មែរ ។
- លោកអ្នកនឹងបានទស្សនាថ្មគោលព្រះពាន់ដែលរកឃើញតែមួយគត់ក្នុងតំបន់អង្គរ ។
- ស្វែងយល់ពីបច្ចេកទេសទំនើបនៃការចាក់ពុម្ពចម្លងរូបតាមរយៈរូបចម្លាក់ដែលដាក់តាំង ។
|

|
| |
សេវាកម្មផ្សេងៗ
- បណ្ណាល័យ
មានតម្កល់សៀវភៅជាង៣០០០ក្បាល ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត សាសនា សិល្បៈ បុរាណវិទ្យា នរវិទ្យា ភាសាវិទ្យា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា ។ អ្នកស្រាវជ្រាវអាចចូលអានបាន ប៉ុន្តែត្រូវមានការអនុញ្ញាតពីសារមន្ទីរ
ជាមុន ។
|
 |
- បន្ទប់ពិសោធន៍ និងរោងជាង
បន្ទប់ពិសោធន៍និងរោងជាងប្រើសម្រាប់ជួសជុល ថែរក្សាវត្ថុបុរាណ និងការស្រាវ
ជ្រាវ ។
- បន្ទប់ប្រជុំ
សារមន្ទីរមានបន្ទប់ប្រជុំអាចទទួលភ្ញៀវបានចំនួន៣០នាក់ ។
|
 |
| |
| ត្រឡប់ទៅលើ |